ព័ត៌មានជាតិ

ស្រីស្អាតជនជាតិវៀតណាមពីរនាក់ ត្រូវជាប់ខ្នោះសមត្ថកិច្ច ខណៈរកឃើញថ្នាំញៀន២៥កញ្ចប់

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវឈានដល់បើកការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជាស្រីស្អាតជនជាតិវៀតណាម២នាក់ រួមទាំងដកហូតថ្នាំញៀនបាន២៤កញ្ចប់តូច និង១កញ្ចប់ធំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក។ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១. ឈ្មោះ ផាំម ធីគីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត (ជួញដូរ) ទី២.ឈ្មោះ ផាំម ធីយៀវ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបបោកខោអាវ (ប្រើប្រាស់)។

ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន២៥ កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន១។
ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បី សាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់