ព័ត៌មានជាតិ

តូចចិត្តខ្លួន​មានជំងឺរ៉ាំរ៉ៃ បញ្ចប់ជីវិតដោយខ្សែនីឡុង

ពោធិ៍សាត់ៈ ដោយសារតែខ្លួនមានជំងឺរ៉ាំរ៉ៃយូរមកហើយ មិនអាចព្យាបាលបាន បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តយកខ្សែនីឡុងមកចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្រោមដើមស្វាយខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះឈ្មោះ សន សាប់ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ពេជ្រ សុខន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ និងមានកូន៦នាក់ស្រី៣នាក់ អ្នកទាំងអស់រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-15_11-18-32

មតិយោបល់