បន្ទាប់ពីលេងមិនចាញ់ប៉ុន្មានខែកន្លងមកនេះ តាំងពីបើករដូវកាលថ្មីមក គ្រប់ព្រឹត្តិកាណ៍ ក្រុម Barcelona បានស្គាល់នូវរសជាតិ បរាជ័យជាលើកដំបូងរបស់ពួកគេហើយ។
ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Espanyol យប់មិញនេះ ក្នុងពានរង្វាន់ Copa dey Rey ជើងទី១ ក្រុម Barcelona បានបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ។ ជាការពិតណាស់ វាហាក់ជាការភ្លាត់ស្នៀតមួយរបស់ក្រុម ដែលសម្បូរទៅដោយកីឡាករឆ្នើមៗមួយនេះ ដែលគ្រប់គ្រងការប្រកួតសឹងតែទាំងស្រុង បែរជាមិនអាចរកគ្រាប់បាល់បាន ហើយត្រូវក្រុម Espanyol យកឈ្នះវិញនោះ។ ១គ្រាប់របស់ក្រុម Espanyol រកបានយ៉ាងតឹងតែងបំផុតនៅចុងម៉ោង នាទីទី ៨៨ ដែលជាការស៊ុតរបស់កីឡាករ Oscar Melendo ស្របពេលដែលក្រុម Barcelona មានឱកាសរកគ្រាប់បាល់បញ្ចូលទីមុនតាំងពីនាទីទី៦២ តែកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ទាត់បាល់ ១១ម៉ែត្រមិនចូល។
យ៉ាងណាវិញ ក្រុម Barcelona នៅមិនទាន់ជ្រុះចេញពី Copa dey Rey ឡើយដោយត្រូវបកទៅេលេងក្នុងទឹកដីរបស់ពួកគេវិញ ដើម្បីសងសឹកការបង្អាក់ដំណើរឈ្នះរបស់ពួកគេក្រោមស្នាដៃក្រុម Espanyol ។
https://www.youtube.com/watch?v=rS73oqzk2Gw
មតិយោបល់