ព័ត៌មានកីឡា

PSG ស៊ុតមិនសំចៃ ខណៈ Neymar រកបានលើសពី Hat trick

ក្រុម Paris Saint Germain បានលុតក្រុម Dijon យ៉ាងចាស់ដៃ ដោយមិនទុកមុខឲ្យក្រុមនេះឡើយ តាមរយ:ការយកឈ្នះក្នុងលទ្ធផលច្រើន​លើសលប់ក្នុងលទ្ធផល ៨-០ ។

នេះគឺជាការស៊ុតមិនប្រណីរបស់ក្រុម Paris Saint Germain ក្នុងរដូវកាលនេះ ដែលបំបាក់មិនសំចៃលើក្រុម Dujon ក្នុងលទ្ធផល ៨-០ ក្នុងទឹកដីរបស់ក្រុមជើងខ្លាំបារាំងមួយនេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធប្រេស៊ីល​ Neymar បានបង្កើតនូវកំណត់ត្រាថ្មី លើកដំបូងរបស់គេ ជាមួយក្លិបថ្មី ក្នុងការរក​គ្រប់បាលបានលើសពី Hat trick ពោលស៊ុតបាន ៤គ្រាប់ក្នុង១ប្រកួត។

៨គ្រាប់របស់ក្រុម Paris Saint Germain ស៊ុតបានដោយ កីឡាករអាហ្សង់ទីន Angel Di Maria ២គ្រាប់នៅនាទីទី៤ និង១៥, ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ១គ្រាប់ រកបាននៅនាទីទី២១, ការស៊ុតរបស់កីឡាករប្រេស៊ីល Neymar ៤គ្រាប់នៅនាទីទី៤២, ៥៧, ៧៣, និង៨៣ និង ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ១គ្រាប់ ស៊ុតបាននៅនាទីទី៧៧។

ដូច្នេះហើយ ក្រុម Paris Saint Germain បន្តគ្រប់គ្រងកំពូលតារាង League 1 យ៉ាងកក់ក្តៅដដែល ស្របពេលដែល ការចំណាយទិញយក Neymar ក្នុងតម្លៃកប់ពពកកាលពីរដូវក្តៅកន្លងមកមិនឥតប្រយោជន៍ឡើយ សម្រាប់ក្រុម​សម្បូរលុយរបស់បារាំងមួយនេះ។

https://www.youtube.com/watch?v=TJUjMvs85A4

មតិយោបល់