ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ក្នុងករណីឃាតកម្ម និងលួច ត្រូវបានឃុំនៅពន្ធនាគារខេត្តស្វាយរៀង

ស្វាយរៀង: កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ដែលបានប្រព្រឹត្តបទល្មើស ០២ករណី នៅស្រុកស្វាយជ្រំ ករណីឃាតកម្ម ភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងករណីលួចមានស្ថានទម្ងន់ប្រើមធ្យោបាយផ្សេងៗ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង៕

មតិយោបល់