កណ្តាល: នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន បុរសវ័យចំណាស់ម្នាក់ ក្រោយយកប្រាក់៥០០០រៀល ជាថ្នូររំលោភនារីសតិមិនគ្រប់បានសម្រេច ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះ ត្រូវបានផ្តន្ទាទោសពី៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់) ឆ្នាំ។
ជនត្រូវចោទមានឈ្មោះ តាំង ហាំងលី ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក ស.អ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (សតិមិនប្រក្រតី)។ កំពុងអង្គុយបោកខោអាវ នៅក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្របពេលនោះ ជនសង្ស័យ បានជិះកង់ចេញពីផ្ទះ របស់ខ្លួនមកចូលផ្ទះ ជនរងគ្រោះ បានឃើញជនរងគ្រោះកំពុងអង្គុយបោកខោអាវ នៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់ក្រោមផ្ទះម្នាក់ឯង ដោយគ្មានមនុស្សចាស់ និងអ្នកផ្សេងនៅជាមួយ ជនសង្ស័យ បាននិយាយលួងលោមជនរងគ្រោះ ហើយបានឲ្យប្រាក់ចំនួនប្រាំពាន់រៀលដល់ជនរងគ្រោះ រួចបានទាយដៃជនរងគ្រោះ មកដេកលើពួកក្រោមផ្ទះ ហើយបានស្រាត ខោអាវ ជនរងគ្រោះចេញអស់ ហើយជនសង្ស័យ ក៏ស្រាតខោអាវខ្លួនចេញអស់ដែរ ទើបធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេច។
ពេលប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានជិះកង់មកផ្ទះបាត់ លុះមកដល់ម៉ោង១៧ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែរជនរងគ្រោះ បានយកហេតុការណ៍ខាងលើ និយាយប្រាប់ឪពុកខ្លួន ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ សន្តិសុខ ក្រោយពេលបានដឹងនោះ នៅវេលាម៉ោង២១ និង១៥នាទីថ្ងៃខែឆ្នាំដដែរ ឈ្មោះ កែវ សុវណ្ណ ភេទប្រុស បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលគគីរ ដោយពេលទទួលបានបណ្ដឹង កម្លាំងប៉ុស្តិ៍នគរបាលគគីរចុះ ទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចបញ្ជូនមកអធិការដ្ឋានគនរបាលស្រុកកៀនស្វាយ ចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់