ព័ត៌មានជាតិ

សូមជួយស៊ែ! ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងបទប្លន់!

យើងខ្ញុំបាននិងកំពុងស្វែងរកចាប់ខ្លួន ឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល តាមអាជ្ញាដីកាចំនួន៣ករណី ពាក់ព័ន្ធនិងបទប្លន់ ដូចខ្លឹមសារដីកាជូនជាប់ជាមួយនេះ ។
សូមសាធារណជនមេត្តាជ្រាបនិងសហការផ្តល់ព័ត៌មានពីកន្លែងលាក់ខ្លួនដល់នគរបាលខេត្តត្បូងឃ្មុំ (ទោះបីជននេះនៅក្រៅភូមិសាស្រ្តខេត្តត្បូងឃ្មុំក៏ដោយ) ហើយបើព័តមាននោះជាក់លាក់ដែលយើងខ្ញុំឈានទៅចាប់ខ្លួនឈ្មោះ ហ៊ន់ បូរា ហៅប៉ែលនេះបានសម្រេច យើងខ្ញុំនឹងជូនរង្វាន់២លានរៀល ព្រមទាំងធានាលាក់ការជូន ដើម្បីសុវត្ថិភាពដល់អ្នកផ្តល់ព័តមាន។
លោកអ្នកអាចបញ្ជូនព័ត៌មានតាមmessenger (ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ) ឬ ទូរស័ព្ទមកលេខ០១២ ៩៨៣ ៥៨៥ ឬ ០៨៨ ៨៩៤ ៥៩៣៥ ឬ ០៧៧ ៧៧០៩៧៧ ឬ ០៨៨ ២៦ ២២២២២ យើងខ្ញុំរង់ចាំទទួលគ្រប់វិនាទី ដោយសោមនស្សរីករាយ៕

មតិយោបល់