ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ត្បូង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាត់​បន្ថយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​របស់​យោធា​

(Reuters)​ -​ ក្រសួង​រតនាគារ​ជាតិ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ត្បូង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ក្នុង​គោលបំណង​កាត់​បន្ថយ​សមត្ថភាព​របស់​យោធា​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។​

​នេះ​បើ​យោង​តាម​របាយការណ៍​សរុប​របស់​ក្រុម​សកម្មជន​បាន​និយាយ​ថា​ វិធាន​នេះ​គឺជា​ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Biden​ ដែល​ផ្តោត​ទៅ​លើ​ឧត្តមសេនីយ៍​ជា​ច្រើន​រូប​ ដែល​បាន​ដណ្តើម​អំណាច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ និង​បាន​សម្លាប់​មនុស្ស​ប្រហែល​ចំនួន​ ៦០០​នាក់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នោះ​។​

​លោកស្រី​ Andrea​ Gacki​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​រតនាគារ​ជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ “​វិធានការ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​រតនាគារ​ជាតិ​ក្នុង​ការ​បដិសេធ​ប្រភព​ថវិកា​របស់​យោធា​ភូមា​ រួម​ទាំង​សហគ្រាស​សំខាន់ៗ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ភូមា​ផង​ដែរ​។​

​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​ទៅ​លើ​ឧត្តមសេនីយ៍​ជា​ច្រើន​រូប​ និង​សមាជិកគ្រួសារ​របស់​ពួក​គេ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ ក៏​ដូច​ជា​ក្រុមហ៊ុន​ធំ​ចំនួន​ពីរ​ដែល​គ្រប់គ្រង​ដោយ​យោធា​ផង​ដែរ​។​ រហូត​មក​ដល់​ពេល​នេះ​ មេដឹកនាំ​របប​យោធា​បាន​បដិសេធ​ក្នុង​ការ​ស្រោចស្រង់​ស្ថានការណ៍​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយ​ថា​ សហគ្រាស​ត្បូង​របស់​មី​យ៉ា​ន់​ម៉ា​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រសួង​រ៉ែ​របស់​ប្រទេស​នេះ​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស​របស់​រតនាគារ​ជាតិ​។​

​វិធានការ​នេះ​រារាំង​ជនជាតិ​អា​មេ​រិ​ក​ពី​ការ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ ដែល​ចេញ​លិខិតអនុញ្ញាត​ និង​អាជ្ញាប័ណ្ណ​សម្រាប់​ការ​រុករក​រ៉ែ​ត្បូង​មាន​តម្លៃ​ រួម​ទាំង​ប្រមូលប្រាក់​ចំណូល​ពី​ការ​លក់​ត្បូង​ និង​ត្បូង​ថ្ម​ ៕

មតិយោបល់