ព័ត៌មានជាតិ

ឆក់់កាបូបបានម្រេច តែគេចខ្លួនមិនរួច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ឃាត់ខ្លួនក្រោយពេលពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ ពេលកំពុងតែដើរតាមផ្លូវជាមួយមិត្តភ័ក្តជនជាតិស្បែកខ្មៅ បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែគេចមិនរួចទាំងអស់គ្នាត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានដេញចាប់បានម្នាក់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១៧២កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ណាដាវិដ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួននោះ មិនត្រូវបានស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំ។ ជនរងគ្រោះឈ្មោះកែវ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួលផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ សំភារៈបាត់បង់មានទូរស័ព្ទដៃ២គ្រឿង មួយគ្រឿងម៉ាកLG និងម៉ាកណូគា។ រីឯវត្ថុតាំងចាប់យកពីជនសង្ស័យមាន កាបូបស្ពាយ១ ក្នុងនោះសល់តែទូរស័ព្ទដៃម៉ាកណូគា អិនចុចពិលប្រគល់ឲ្យជនរងគ្រោះវិញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្តជាជនជាតិស្បែកខ្មៅម្នាក់ ដោយដើរតាមផ្លូវលេខ១៧២ លុះដើរមកដល់ចំណុចកើតហេតុខាង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ បានដើរថ្មើរជើងតាមពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច ហើយពួកគេនាំគ្នារត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញតាមចាប់បានម្នាក់ ចំណែកឯបក្ខពួកវាម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះ២គ្រឿងគេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

មតិយោបល់