ហ្គាហ្សា៖បើតាមតុល្យការអ្នកស្លាប់នៃជនប៉ាឡេស្ទីនគិតមកដល់ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយសារការវាយលុករបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សាកាន់តែមានកម្រិតខ្ពស់ បណ្តាលឱ្យមនុស្សស្លាប់សរុប១៩៦នាក់ និងរបួស១.៤៨៩នាក់ រយៈពេល៧ថ្ងៃកន្លងទៅនេះ។ កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីពួកហាម៉ាស់បានបាញ់រ៉ុក្កែត៥៦គ្រាប់នាម៉ោង៩ព្រឹក ពួកអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅម៉ោង១២ ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងតិច១២នាក់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូ ព្រមទទួលយកបទឈប់បាញ់គ្នាមួយជាមួយក្រុមហាម៉ាស់ហើយ ដោយគាំទ្រសំណើឈប់បាញ់ដែលស្នើឡើងដោយប្រទេសអេហ្ស៊ីប។ ប៉ុន្តែក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីល្ងាចថ្ងៃទី១៤ កក្កដា បានបដិសេធសំណើរបស់អេហ្ស៊ីប ឱ្យមានបទឈប់បាញ់គ្នាមួយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលចាប់ពីព្រឹកថ្ងៃទី១៥ កក្កដា ២០១៤។ ដោយសារតែមានភាពចម្រូងចម្រាសបែបនេះ ទើបមានការបាញ់ផ្លោងរ៉ុក្កែត និងការវាយប្រហារតាមអាកាសកើតឡើងជាបន្តបន្ទាប់ ហើយចំនួនតួលេខអ្នកស្លាប់ក៏កើនឡើងផងដែរ ៕
មតិយោបល់