ព័ត៌មានជាតិ

កីឡាករ Cris Ronaldo មាន​កងកម្លាំង​ការពារ​ខ្លួន​ជាង ៥០ នាក់​នៅ World Cup 2014

​ជាមួយនឹង​តម្លៃ​ដ៏​មាន​សារៈសំខាន់ កីឡាករ Cris Ronaldo ខាង​សហព័ន្ធ​កីឡា ព័រ​ទុ​ហ្គាល បាន​ប្រើ​វិធី​ដ៏​គួរឲ្យភ្ញាក់ផ្អើល ដើម្បី​ការពារ​កីឡាករ CR7 នៅលើ​ទឹកដី ប្រេ​ស៊ីល​។​
​បើ​តាម​ប្រភព​ព័ត៌មាន​របស់ Marca បានឲ្យដឹងថា សហព័ន្ធ​កីឡា ព័រ​ទុ​ហ្គាល បាន​សម្រចចិត្ត ការការពារ​កីឡាករ Cris Ronaldo ដោយ​មិនឲ្យ​មាន​ភាព​ប៉ះពាល់​ដល់​កីឡាករ​ឆ្នើម​របស់​ខ្លួន ខណៈ​ដែល​ខាង​ប្រេ​ស៊ីល មាន​ក្រុមបាតុករ តវ៉ា​ប្រឆាំង មិន​ឈប់ឈរ​នោះ​។​

​សហព័ន្ធ​កីឡា ព័រ​ទុ​ហ្គាល បាន​ប្រើប្រាស់​កម្លាំង ៣ ផ្សេងគ្នា ដើម្បី​ការការពារ Cris Ronaldo ក្នុងនោះ មាន​កម្លាំង​ការការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ូលិ​ស​ក្នុងរ​ដ្ឋ និង កងកម្លាំង​នៅ ទីក្រុង​សៅ​ប៉ូ​ឡូ ប្រទេសប្រេ​ស៊ីល​។​
​តែ​ទោះជា​យ៉ាងណា​ខាង សហព័ន្ធ​កីឡា ព័រ​ទុ​ហ្គាល​មិន​បាន​បង្ហើប​ពី​ចំនួន ដែល​បាន​ប្រាប់​នោះ​ទេ តែ​យ៉ាងហោចណាស់ ក៏​មាន​កង​សន្ដិសុខ ការពារ​ផ្ទាល់ខ្លួន ចំនួន ១៥​នាក់ ដើម្បី​ការពារ Ronaldo រាល់​ពេល​ចេញ​ក្រៅ និង​មាន​ចំនួន​សរុប​ផ្សេងទៀត យ៉ាងតិច​បំផុត​គឺ ៥០ នាក់ នៅ​ព័ទ្ធ​កីឡាករ វ័យ ២៩​ឆ្នាំ​រូប​នេះ​។​

​ខាង សហព័ន្ធ​កីឡា ព័រ​ទុ​ហ្គាល ក៏​បាន​បំពាក់ រថពាសដែក ២ ឧទ្ធម្ភាគចក្រ ១ ដែល​ជា​ជំនួយ​ក្រៅ​ផ្លូវការ​របស់ ប៉ូលិស សៅ​ប៉ូឡូញ ឲ្យនៅ​កៀក​ក្បែរ​តំបន់​ដែល Ronaldo នៅ​។​
​នៅ សៅ​ប៉ូឡូញ បាន​ក្លាយជា​តំបន់ ឧក្រិដ្ឋកម្ម និង​ប្លន់ ខណៈ​ដែល​ផ្ទុះ​បាតុកម្ម​ឲ្យ បញ្ឈប់ World Cup នោះ ដូច្នោះ Ronaldo ក៏​សម្រេចចិត្ត មិន​ចង់​ចោល​ជីវិត​នៅ​ប្រេ​ស៊ី​លឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/CR72_zps41feacdf.png
https://i1272.photobucket.com/albums/y389/domneng/3D/CR71_zps82290601.png

មតិយោបល់