ភ្នំពេញៈ រថយន្តកុងតឺន័រ បើកថយក្រោយចូលរោងចក្រ បុករថយន្តមួយគ្រឿង បណ្ដាលឲ្យរងការខូតខាតខ្ទេចស្តុបខាងមុខ និងមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតសប្បាយក្លឹប តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-2689 កំពុងបើកថយក្រោយឆ្លងផ្លូវបម្រុងចូលរោងចក្រ ស្រាប់តែរថយន្តម៉ាកហុងដា Hite ពណ៌ទឹកប្រាក់ 2F-4537 ពាក់ស្លាកលេខ ភ្នំពេញ 2A-6735 បើកបរពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ២ បានមកបុករថយន្តកុងតឺន័រចំពីចំហៀងខាងក្រោយ បណ្តាលឲ្យរងការខូចខាតស្តុបខាងមុខផ្នែកឆ្វេង ។
ក្រោយកើតហេតុភ្លាមៗឃើញមានកម្លាំងនគរបាលល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ។ បច្ចុប្បន្នម្ចាស់រោងចក្រក្រដាសហៅជាងចុះមកពិនិត្យមើលរថយន្តរួចបានចេញសំណងសងថ្លៃខូចខាតជំនួសអ្នកបើកបររថយន្តកុងតឺន័រ ដោយមិនរំខានដល់សមត្ថកិច្ចចុះមកវាស់វែងនោះទេ៕
មតិយោបល់