កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បានបុកជាមួយម៉ូតូស៊ុយសាគីនិច បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ចំណុចលើស្ពានជប៉ុនខាងជើងផ្លូវ២០៦ ស្ថិតនៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ម៉ាន់ មូល ភេទប្រុស អាយុ៣៤ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយម៉ូតូស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-7631 បើកបរក្នុងទិសដៅពីត្បូងមកជើង បណ្តាលឲ្យឈ្មោះ ធឿន សុខគង់ អាយុ១៧ឆ្នាំ ភេទប្រុស និងឈ្មោះ ផន មនាក់ ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសធ្ងន់និងស្រាល។ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ៕
មតិយោបល់