តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនយវុជនចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរការ នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតក្នុងភូមិគោគឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
ជនសង្ស័យទី១មានឈ្មោះ សួ ហ៊ុច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ប៊ូ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ទី៣ឈ្មោះ ឃុន រ៉ង ភេទប្រុស អាយុ១៧ឆ្នាំ និងទី៤ឈ្មោះ ផាន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ស្នាក់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមានគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន(ICE) ទម្ងន់៧៧ក្រាម ទូរសព្ទដៃ៥គ្រឿង និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់