ព្រៃវែងៈ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ អំណោយមនុស្សធម៌ ត្រូវបានចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់ កន្ទ្រាក់រលំបាក់ផ្ទះ ចំនួន៩គ្រួសារ នៅឃុំកំពង់សឹង ស្រុកព្រះស្តេច តាមរយៈលោក សុខ ផេង អនុប្រធាន គណៈកម្មាធិការ អចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាង លោកជា សុមេធី ប្រធានគណៈកម្មាធិការ កាកបាទក្រហម កម្ពុជា សាខាខេត្តព្រៃវែង ។
របាយការណ៍របស់ លោកស្រី អ៊ុក មាស សូលីណា នាយិកាសាខា កាកបាទក្រហម ខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានករណីខ្យល់កន្ទ្រាក់ មួយបានកើតឡើង បានបណ្តាលឲ្យ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះ និងមានមនុស្សធ្ងន់០១នាក់ ផលប៉ះពាល់ទៅលើនៅភូមិ ព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច។ បន្ទាប់ពីចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង របស់មន្ត្រីគ្រប់គ្រង គ្រោះមហន្តរាយសាខា និងអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ មានគ្រួសាររងគ្រោះ ទាំងស្រុងចំនួន៦គ្រួសារ ខូចខាតមធ្យម៣គ្រួសារ និង រងរបួសធ្ងន់មនុស្ស ម្នាក់ ដោយសារ ខ្យល់កន្ទ្រាក់បាក់រលំផ្ទះពីលើ។
ក្នុងឱកាសនោះ លោកសុខ ផេង អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានពាំនាំផ្ញើនូវការសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលបានខិតខំកៀរ រកធនធានពីសប្បុរសជននានា សម្រាប់ជួយដល់បងប្អូន នៅពេលមានគ្រោះធម្មជាតិ ឬខ្វះខាតក្នុងជីវភាពក្តី ។
លោកក៏បន្តទៀតថា បានណែនាំដល់បងប្អូនទាំងអស់ នៅពេលមានភ្លៀង មានផ្គរ ត្រូវ រកកន្លែងណាដែលមាន សុវត្ថិភាព ដើម្បី ការពារខ្លួនកុំឲ្យមានគ្រោះថ្នាក់ ដូចលើកនេះទៀត។ អំណោយដែលត្រូវ ចែកដល់គ្រួសារ រងគ្រោះ ទាំងស្រុង រួមមាន៖ អង្ករ២៥គីឡូ តង់មួយ កន្ទេលមួយ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមារ១) ថវិកា ១០០ ០០០រៀល។ ចំណែកឯគ្រួសារខូចខាតមធ្យម មានអង្ករ២៥គីឡូ តង់មួយ កន្ទេលមួយ ឃីត១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមារ១) ថវិកា៥០ ០០០រៀល។ ដោយឡែកចំពោះ អ្នករងរបួសធ្ងន់ឧបត្ថម្ភថវិកា ២០០ ០០០រៀល៕
![DSC_2020.MOV_snapshot_00.00_[2016.08.16_11.29.06]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2020.MOV_snapshot_00.00_2016.08.16_11.29.06.jpg?resize=640%2C360&ssl=1)
![DSC_2026.MOV_snapshot_00.06_[2016.08.16_11.29.39]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2026.MOV_snapshot_00.06_2016.08.16_11.29.39.jpg?resize=640%2C360&ssl=1)
![DSC_2029.MOV_snapshot_01.00_[2016.08.16_11.28.12]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2029.MOV_snapshot_01.00_2016.08.16_11.28.12.jpg?resize=640%2C360&ssl=1)
![DSC_2041.MOV_snapshot_00.15_[2016.08.16_11.31.20]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2041.MOV_snapshot_00.15_2016.08.16_11.31.20.jpg?resize=640%2C360&ssl=1)
![DSC_2042.MOV_snapshot_00.18_[2016.08.16_11.30.40]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2042.MOV_snapshot_00.18_2016.08.16_11.30.40.jpg?resize=640%2C360&ssl=1)
![DSC_2042.MOV_snapshot_00.20_[2016.08.16_11.30.52]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2042.MOV_snapshot_00.20_2016.08.16_11.30.52.jpg?resize=640%2C360&ssl=1)
![DSC_2045.MOV_snapshot_00.08_[2016.08.16_11.31.48]](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/08/DSC_2045.MOV_snapshot_00.08_2016.08.16_11.31.48.jpg?resize=640%2C360&ssl=1)
មតិយោបល់