កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះ តូបលក់ខោអាវមួយកន្លែង បណ្តាលឲ្យមនុស្ស២នាក់ ក្នុងនោះមានម្នាក់ជាទារិកា អាយុទើបតែ១ខែ បណ្តាលឲ្យរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទាំង២នាក់ខាងលើ ទី១ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ និងទី២ឈ្មោះ វ៉ាន់ សូហ៊ួ ភេទស្រី អាយុ១ខែ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ចំណែកម្ចាស់តូប មានឈ្មោះ លី ឆវី ភេទស្រី អាយុ២៦ឆ្នាំ ផ្ទះខាងលើមានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ត្រូវអគ្គិភ័យឆេះខោអាវអស់មួយចំនួនតូច។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការ រលំកានសាំងទៅប៉ះចង្រ្កានបាយ ហើយករណីឆេះខាងលើ ត្រូវបានកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលមិនបង្កឲ្យមានការរាលដាលបន្តទៀតនោះទេ៕
មតិយោបល់