ព័ត៌មានជាតិ

ពុទ្ធោ! នៅលើចុងឈើ មិនដឹងស្លាប់តាំងពីពេលណា..

រតនគីរី: ​កាលពីវេលាម៉ោង២និង៤៥នាទី​រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ មានករណីប្រទះឃើញ សពបុរសម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួនទៅនឹងដើមឈើ ស្ថិតត្រង់​ចំណុចវាលឆ្កែហត់ ​ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។

​​បន្ទាប់ពីទទួលបានដំណឹងបានចុះ​ ​ភ្លាមៗនោះសមត្ថកិច្ចជំនាញបានចុះ​ពិនិត្យទៅលើសាកសព ដោយឃើញថា​​សពមានសភាព​ក្រៀមស្វិត​ ​ព្រមទាំងសន្និដានថា សពរងគ្រោះបានស្លាប់ជាច្រើនថ្ងៃហើយ។​ ចំណែកសព​ សមត្ថកិច្ចបន្តរកសាច់ញាតិ ដើម្បី​យកទៅធ្វើបុណ្យតាមប្រពៃ៕

មតិយោបល់