ព័ត៌មានជាតិ

លទ្ធផលបើកលឿន ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសទាំងសងខាង

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ ១១០ ភូមិថ្មី សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាក DAELIM​ CITI plus ពណ៌​ក្រហម ពាក់ស្លាកលេកខ ឃ7752កណ1 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់) អ្នកបើកបរមានឈ្មោះ សេង សម្បត្តិ ភេទប្រុស​ អាយុ៧០ឆ្នាំ (រងរបួសធ្ងន់) ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ​បើកបរ​ក្នុង​ទិសដៅ​ពីកេីតមកលិច រួចបត់ឆ្វេងទៅត្បូង ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ធុន C125 ពណ៌ខ្មៅគ្មានផ្លាកលេខ (មានកញ្ចក់ និងមិន​ពាក់មួកសុវត្ថិភាព) បើកបរក្នុង​ទិសដៅពីលិចមកកេីត អ្នកបើកបរ​មានឈ្មោះ​ ជាតិ ម៉េងជូរ ភេទប្រុស​ អាយុ១៦ឆ្នាំ រស់នៅភូមិដីទ្បូត៏ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ​(រងរបួសធ្ងន់) ជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូន​ដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថា ប្រហែលមកពីអ្នកបើកបរម៉ូតូម៉ាក DAELIM CITI Plus បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបេីកម៉ូតូម៉ាក HONDA DREAM បេីកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។

​ចំពោះម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធី ។

មតិយោបល់