ព័ត៌មានជាតិ

តម្រួត​ថៃ​ឃាត់ខ្លួនស្ត្រីខ្មែរ​ជួញដូរថ្នាំញៀន ៦០គ្រាប់​

បន្ទាយមានជ័យ៖ ស្ត្រីខ្មែរ​ រកស៊ីថ្នាំញៀនម្នាក់ ត្រូវបានតម្រួតស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង ១៧និង​០០នាទី ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ។​

យោងតាមរបាយការណ៍របស់អាវុធហត្ថស្នាក់ការសន្តិសុខ៨៨៨ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ឈ្មោះ នី និត ភេទស្រី អាយុ២៦ឆ្នាំ នៅចំណុច ស្ពាន ស ស្ថិតក្នុងភូមិខងផែង ឃុំទ័ពស្ដេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ពីករណីជួញដូរគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៦០គ្រាប់។

លោកអនុសេនីយ៍ឯក សៅ សាន្ត ប្រធានស្នាក់ការសន្តិសុខ៨៨៨ បានអោយដឹងថា ជនសង្ស័យឈ្មោះនី និត នេះ មានទីលំនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក សៅ សាន្ត បានអោយដឹងទៀតថា ជនសង្ស័យ កុំពុងឃុំខ្លួននៅអធិការស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ៕​

មតិយោបល់