ព័ត៌មានជាតិ

ហុយៗ! ចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋដ៏កក្រើកនៅរាជធានីភ្នំពេញ ​ឃាត់ខ្លួនបានហើយនៅខេត្តបាត់ដំបង

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៨ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទ ទួលផែននគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនគរបាល ការិយាល័យជំនាញ កម្លាំង អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចូលរួមសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនជន ល្មើសម្នាក់ឈ្មោះ សុខ សុវណ្ណ ហៅ បារាំង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣០៨ ត.ព្រ ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៥ រប ស់ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញពីបទ (លួចមានស្ថានទម្ងន់ទោស ប្លន់) នៅភូមិសាស្រ្ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៥ ហើយរត់ គេចខ្លួនមកសម្ងំស្នាក់នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយចាប់ខ្លួន សមត្ថកិច្ចនគរបាលឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ឋមួ យចំនួន ។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យនាយកដ្ឋានជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់