ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ២និង១៥នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីទី៥(GS5-F3B) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវហាណូយ ភូមិបន្លាស្អិត និងភូមិសំរោង សង្កាត់ឃ្មួញ (២) ផ្លូវហាណូយ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣និង៣០នាទីរសៀល៕
ព័ត៌មានជាតិ
មតិយោបល់