ព័ត៌មានជាតិ

ចុម! ជួញដូរគ្រឿងញៀន មានសុទ្ធតែគ្រាប់AK៥៧ ចំនួន២៥០គ្រាប់!..

ព្រះវិហារ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាក្សាន្ត និងកម្លាំងស្នាក់ការសន្តិសុខ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យម្នាក់ឈ្មោះ ម៉ន សាវីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ២៦កញ្ចប់
,គ្រាប់ AK៤៧ ចំនួន៦គ្រាប់ គ្រាប់ AK៥៧ ចំនួន២៥០គ្រាប់ ,លុយខ្មែរចំនួន ២២៥០០រៀល, ដាវ១ដើម ,កាបូបដាក់លុយ១,ទូរសព្ទចំនួន១គ្រឿង និងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់