យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធWiFi នៅតាមរថយន្តក្រុង ដើម្បីផ្តល់ជូនបងប្អូនប្រើប្រាស់អ៊ីនធឺណេតដោយឥតគិតថ្លៃ។ បច្ចុប្បន្នរដ្ឋាករស្វយ័ត កំពុងដំឡើងដាក់ឱ្យដំណើរការបានចំនួន ៩០គ្រឿង និងបន្តបំពាក់រហូតដល់គ្រប់រថយន្ត។
សូមអញ្ជើញបងប្អូនចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណៈទាំងអស់គ្នា ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ធានាបានការធ្វើដំណើរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រើប្រាស់អ៊ីនធឺណេតដោយឥតគិតថ្លៃ៕
មតិយោបល់