រតនគិរីៈ យោងតាមផេកមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចូលរួមសហការជាមួយ មន្ត្រីសាខាកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងបានធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ប្រើប្រាស់ នៅផ្សារក្រុងបានលុង។
ជាលទ្ធផលបានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ បានចំនួន ៥៣kg ចំណែកឯការធ្វើតេស្តនៅតូបលក់គ្រឿងសមុទ្រ ចំនួន ២កន្លែង ទៅលើផលិតផលចំណីអាហារ ដែលរួមមានដូចជា បង្កង បង្គា និងមឹក ពុំមានសារធាតុគីមីហាមឃាត់ប្រើប្រាស់នោះទេ៕
មតិយោបល់