ព័ត៌មានជាតិ

សម្រេចចិត្តផ្តាច់សង្ខារដោយចង.កសម្លាប់ខ្លួន សង្ស័យបែកថ្នាំ

ស្ទឹងត្រែងៈ យុវឃនម្នាក់បានធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួនឯង ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែងជា៣ ទាបភ្លឺ
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងភូមិកញ្ចាញ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថោង វ៉ាន់នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នរស់នៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាន​ធ្វើ​អត្តឃាតដោយយកខ្សែរអង្រឹងមកចង​.ក សម្លាប់ខ្លួនព្រោះថា យើងឃើញមានស្នាមជាំជុំវិញក ព្រមទាំងឃើញមានទឹកកាមចេញតាមប្រដាប់ភេទនៅខាងចុងលិង្គ លក្ខណៈពិសេសខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានបានថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនឯងពិតប្រកដ់មែន។

សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះចង​ក ធ្វើអត្តឃាតនោះ បើតាមការសន្និដ្ឋាន ជនរងគ្រោះអាចនឹងបែកថ្នាំ ព្រោះថា យោងតាមការស៊ើងអង្កេត ជនរងគ្រោះពុំមានជំពាក់លុយអ្នកណាទេ ហើយក៏មិនមានជំងឺប្រចាំកាយ ព្រមទាំងមិនដែលទំនាក់ទំនងជាមួយនារីណាដែរ។ ប៉ុន្តែមុនពេលជនរងគ្រោះសម្រេចចិត្តធ្វើ​អត្តឃាត ជនរងគ្រោះបានផ្ញើតសារមួយ
ទៅសាច់ញាត្តិ ដោយក្នុងសារនោះបានសរសេរថា “ប្រាប់ម៉ាក់ផង ថាអូនជាកូនអកតញ្ញូ លាហើយអ្នកជាទីស្រលាញ់” ជុំវិញករណី​ខាងលើនេះ ប្អូនប្រុសរបស់ជនរងគ្រោះបានប្រាប់ឲ្យ​ដឹងបន្ថែមថា បងប្រុសរបស់ខ្លួនជាមនុស្សប្រើប្រាស់ថ្នាំញៀន។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរួច​រាល់​ហើយ៕

មតិយោបល់