ព័ត៌មានជាតិ

​ជិះម៉ូតូបុកគោយន្តពីក្រោយ ស្លាប់ស្រ្តីម្នាក់ នៅស្រុកសំបូរ!

ក្រចេះ: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​​គ្រោះថ្នាក់ចរាចរណ៍​ម៉ូតូ​បុក​គោយន្តកន្រ្តៃដឹកឈើពីក្រោយ ដែលធ្វើដំណើរស្របទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ស្រ្តីម្នាក់ និងរបួសស្រាលស្រ្តីម្នាក់ជាអ្នករួមដំណើរ
ចំណែកអ្នកបើកបរគោយន្ត្រៃបានរត់គេចខ្លួន នៅលើផ្លូវខេត្តលេខ៣៧៧អា ​ភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ​។

ក្រោយពីកម្លាំងយើងទៅដល់កន្លែងកើតហេតុយើងបានបំពេញនីតិវិធី និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្តាន់៕

មតិយោបល់