ព័ត៌មានជាតិ

រថយន្តសឺដេស ស្លាកលេខភ្នំពេញ2K-8888 បើកឆ្លងផ្លូវ ត្រូវម៉ូតូជិះលឿនបុករងការខូចខាត!..

ភ្នំពេញ: នារីម្នាក់បើករថយន្តម៉ាកសឺដេសស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ2X-8888 បើកឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងចាប់ហ្រ្វាំងអូសបុករថយន្តពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវ ៤៣២ សង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក សឺដេស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2X-8888 បើកបរដោយនារីម្នាក់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្ល៉ែក ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ 1FI-6229 បើកក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុអកហ្សើជាមួយរថយន្តឆ្លងផ្លូវក៏ចាប់ហ្រ្វាំងអូសមកបុករថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុហើយឲ្យធ្វើការដោះស្រាយគ្នាហើយខាងភាគីម្ចាស់រថយន្តក៏សុខចិត្តជួយចេញថ្លៃព្យាបាលចំនួន២០០ដុល្លារតែខាងភាគីម៉ូតូមិនព្រមក៏សមត្ថកិច្ចវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅកាលិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់