ព្រះសីហនុៈ កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងខារ៉ាអូខេ បុកឃីងហូមផាលីស ជាប់របងមន្ទីរសុខាភិបាលថ្មី ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនជាតិចិនមួយក្រុមមានគ្នាប្រហែល ៧នាក់ទៅ១០នាក់ បានចូលទៅកន្លែងទទួលភ្ញៀវ រួចធ្វើសកម្មភាពវាយទៅលើបុរសជនជាតិចិនដូចគ្នា ហើយប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន ២.០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់ ។
ដំណើររឿង៖ មុនដំបូងគេឃើញ ជនជាតិចិនមួយក្រុម បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន ២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
ក្រោយពីពួកក្រុមជនជាតិចិនធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនវាយប្លន់ បានចំនួន៦នាក់ ដោយកម្លាំងកងរាជអាវុធហត្ថ កំពុងសហការជាមួយកម្លាំងមន្ទីរជំនាញធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់