ព័ត៌មានជាតិ

បើករថយន្តបុកក្បាលនាគពុះចែកទ្រូវផ្លូវ រេចង្កូតទៅបុកដើមឈើ១ដើមទៀត បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បើករថយន្តខ្វះកាប្រុងប្រយត្ន័បានជ្រុលចង្កូចទៅបុកបញ្ឆិតក្បាលនាគពុះចែកទ្រូងផ្លូវ វៀចអស់មួយកង់ រួចបានរេចង្កូតឡើងទៅលើខឿនសួនច្បារជ្រុលទៅបុកដើមឈើមួយខ្ទេចរថយន្តមួយកំណាត់មុខទៅលែងរួច និងបណ្តាលឲ្យម្ចាស់រថយន្តរងរបួសបែកក្បាលហូឈាមស្រោចពេញខ្លួន។

ហេយុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ បណ្ណាលយ័ សម្តេច ហ៊ុន សែន តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឆេរ៉ូឡេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-1718 បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុលើដោយខ្វះកាប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកបញ្ឆិតក្បាលនាគបណ្តាលឲ្យវៀចអស់មួយកង់ រថយន្តបង្កបានរេចង្កូតទៅខាងស្តាំដៃឡើងលើសួនច្បារជ្រុលទៅបុកដើមឈើមួយពេញទំហឹងបណ្តាលខ្ទេចមួយកំណាត់មុខទៅលែងរួច ចំណែកម្ចាស់រថយន្តរងរបួសបែកក្បាលហូឈាមស្រោចពេញខ្លួន ត្រូវបានបងប្អូនដឹកតាមរថយន្តយកទៅសង្គ្រោះដោយខ្លួនឯង រីឯក្បាលនាគនិងដើមឈើរងការខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់