ព័ត៌មានជាតិ

សាហាវណាស់! ទាស់សម្ដីគ្នា ក្នុងវង់ផឹកស៊ី បងថ្លៃទាញកាំបិតកាប់ប្អូន ស្លាប់ក្នុងថ្លុកឈាម

តាកែវ: កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយ បានកើតឡើងនៅ ភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យន់ រង្សី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាប្អូនថ្លៃ) បានយកកាំបិតតាំងតោកាប់ចំនួន ៧កាំបិត ទៅលើជនរងគ្រោះ ឈ្មោះ សោ វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបបរធ្វើស្រែ រស់នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់មួយរំពេច។

ក្រោយកើតហេតុ ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។ មូលហេតុ៖ ជនសង្ស័យ បានទាស់ពាក្យសម្ដីគ្នាជាមួយប្អូនថ្លៃ ក្នុងវង់ផឹកស៊ី។

មកទល់ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់