ព័ត៌មានជាតិ

ស្រវឹង! បុកគេស្លាប់និងរបួស រួចបើករថយន្តចូលក្នុងបុរីសែនមនោរម្យ ទុករថយន្តចោលរត់គេចបាត់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីសមួយគ្រឿង បើកបរដោយអ្នកស្រវឹង បានបុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះឌុបគ្នា២នាក់ ពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីលឹមឈាងហាក់ អូឌឹម ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FT-0704 ជិះគ្នា២នាក់យ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-8877 យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង ហើយភ្លាមៗ រថយន្តបង្កបានបើករត់ចូលក្នុងបុរីសែនមនោរម្យ ដោយទុករថយន្តចោល រួចគេចខ្លួនបាត់ស្រមោល៕

មតិយោបល់