ព័ត៌មានសុខភាព

ប្រភេទអាហារដែលអ្នកគួរតែជៀសវាងអំឡុងពេលប្រើថ្នាំអង់ទីប៊ីយោទិក

អំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក ដើម្បីព្យាបាលជំងឺផ្សេងៗអ្នកគួរតែទម្លាប់ជៀសឲ្យឆ្ងាយពីទឹកដោះគោ និងផលិតផលទឹកដោះគោ (ដូចជាឈឺស ទឹកដោះគោយ៉ាអួ…)។ ដោយសារតែជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ ផ្សំជាមួយថ្នាំអង់ទីប៊ីយោទិក អាចបង្កើតជាកាល់ស្យូមដែលមិនងាយរលាយ។ ជាលិទ្ធផលថ្នាំនេះមិនមានប្រសិទ្ធភាពនោះទេ ព្រោះវាត្រូវបានបង្អាក់ដោយកាល់ស្យូម។

ម្យ៉ាងវិញទៀត នៅពេលលេបថ្នាំអង់ទីប៊ីយោទិកមនុស្សភាគច្រើនចូលចិត្តទទួលទឹកក្រូច ដើម្បីកាត់បន្ថយភាពមិនស្រួលនៃការលេបថ្នាំ។ ប៉ុន្តែទឹកក្រូច មានផ្ទុកជាតិអាស៊ីតច្រើនដែលអាចបណ្តោលឲ្យកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ។ ហេតុនេះអ្នកគួរតែផ្អាកការបរិភោគទឹកក្រូច ព្រោះថ្នាំអង់ទីប៊ីយោទិក មិនសូវមានលំនឹងនៅក្នុងបរិស្ថានទឹកអាស៊ីតឡើយ។

ជម្រើសដ៏ល្អអ្នកគួរតែកំណត់ការលេបថ្នាំអង់ទីប៊ីយោទិក មុនពេលញ៉ាំអាហារ ១ម៉ោង ឬក្រោយពេលញ៉ាំអាហារ២ម៉ោង។ ការទទួលទានថ្នាំអង់ទីប៊ីយោទិកអឡុងពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារភ្លាមៗ ក្រពះមិនអាចស្រូបយកជាតិថ្នាំបាននោះទេ ហើយប្រសិទ្ធភាពរបស់វាត្រូវកាត់បន្ថយដែរ៕

ប្រភព៖ soha

មតិយោបល់