ព័ត៌មានជាតិ

ឃាត់ខ្លួនសិស្សវិទ្យាល័យ សន្ធរម៉ុក ព្រែកឯង ច្បារអំពៅ និងបក្ខពួក ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ!

​ភ្នំពេញៈ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន៤នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាបពលរដ្ឋ) ចំនួន៨ករណី៖
ករណីទី១- អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ២២-០៣-២០១៨ វេលាម៉ោងប្រហែល ១៩និង៥០នាទី នៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី ២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នៅ រតនា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៥៧ ផ្លូវ១៦៣ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ទូរសព្ទ័ដៃចំនួន២ គ្រឿង ម៉ាក IPhone7Plus ពណ៌ខ្មៅ និងម៉ាកIPone5 ពណ៌ស,ប្រាក់ដុល្លារចំនួន២,៣០០ដុល្លារ, ប្រាក់រៀល ៥០០,០០០រៀល, ប្រាក់ដុល្លារអូស្រ្តាលី ចំនួន៥០០។

ករណីទី២- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបស្ពាយ ពណ៌ ខ្មៅ) កាលពីថ្ងៃទី ១៩-០៣-២០១៨ វេលាម៉ោងប្រហែល១៦ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦៨ ផ្លូវលេខ ១២៨ ភូមិ៨ ក្រុមទី ១៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នួន ច័ន្ទផល្លា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ ២៥៧ ផ្លូវលេខ ១១០ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ កុំព្យូទ័រយួរដៃ ម៉ាកACER, ប្រាក់ដុល្លារចំនួន៨១០ដុល្លារ, ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងឯកសារមួយចំនួន។

ករណីទី៣- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ) កាលពីថ្ងៃទី ១៨-០៣-២០១៨ វេលាម៉ោងប្រហែល៧និង៣៥ នាទី នៅចំណុចកណ្តាលផ្លូវលេខ៦១៦កែង២៨៧ មុខផ្ទះលេខ៣១ ផ្លូវលេខ៦១៦ ក្រុម៨៦ ភូមិ ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ុម ផល្លី ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៦ ផ្លូវលេខ៦១៨ ក្រុម៨៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន។
សម្ភារៈបាត់បង់ កាបូបដៃពណ៌ខ្មៅ១, ប្រាក់រៀល៥០ម៉ឺនរៀល, ប្រាក់ដុល្លារ៤០ដុល្លារ ,ទូរសព្ទ័ដៃចំនួន២ម៉ាក IPhone X និងម៉ាក IPhone 6 និងឯកសារមួយចំនួន។

ករណីទី៤- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ) កាលពីថ្ងៃទី ២០-០៣-២០១៨ វេលាម៉ោង៦និង៣០នាទី នៅចំណុច លើស្ពានអាកាស៧មករា ផ្លូវ១២៨ ក្រុម២៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សែ រដ្ឋា ភេទស្រី អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨០B ផ្លូវលំ ក្រុម២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនិស្សិត។
សម្ភារៈបាត់បង់ ប្រាក់រៀល១០ម៉ឺនរៀល, ចិញ្ចៀនផ្លាកទីន២វង់, ក្រវិលផ្លាកទីន១គូ, ឯកសារផ្សេងៗមួយចំនួន។

ករណីទី៥-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាតាបស្ពាយ ) កាលពីថ្ងៃទី ០៨-០៣-២០១៨ វេលាម៉ោងប្រហែល៦និង៣០នាទី នៅចំណុចភ្លើងស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី៦ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ១០-០៣-២០១៨ វេលាម៉ោងប្រហែល១៦ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីទី៧ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ) កាលពីថ្ងៃទី ១៥-០៣-២០១៨ វេលាម៉ោងប្រហែល១៣ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី៨ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ០៩-០៣-២០១៨ វេលាម៉ោងប្រហែល១៨ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនបាន ទី១-ឈ្មោះ ថៃ ពិសិដ្ឋ ហៅខ្ចៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ហ៊ូ គីមហាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១១A វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅមិនពិតប្រាកដ,ទី៣-ឈ្មោះ ស៊ឹម គឹមនិត ហៅ ធូ គឹមនិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០C ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង
ទី៤-ឈ្មោះ ធិន សេងហាក់ ហៅ ហាក់Z ហៅ តួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១២C២ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ស្លាកលេខភ្នំពេញ1GU-9841 ,ម៉ូតូម៉ាក SUZUKI Nex ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GY-1402 ,ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ព
ណ៌ ទឹកប្រាក់ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GX-2338
ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ កុំព្យូទ័រយួរដៃ ម៉ាក ACER។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

https://www.youtube.com/watch?v=iSstzRJRpj8

មតិយោបល់