ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាដុតផ្ទះខ្លួនឯង ឆេះខ្ទេច នៅខេត្តកំពង់ធំ

កំពង់ធំ: ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទី មានករណីភ្លើងឆេះផ្ទះ០១ខ្នងទំហំ៥x៦ម ធ្វើអំពីឈើ ប្រក់ស័ង្គសី ស្ថិតនៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ អួន ចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ។

មូលហេតុ៖ ស្រវឹងស្រាដុតផ្ទះខ្លួនឯង(ជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគរបាលស្រុកបារាយណ៍)។

ករណីអគ្គិភ័យនេះ រថយន្តនគរបាលស្រុកបារាយណ៍ ពុំបានចេញអន្តរាគមន៍ទេព្រោះព័ត៍មានយឺតយ៉ាវ ៕

មតិយោបល់