ព័ត៌មានកីឡា

PSG បរាជ័យក្រោមស្នាដៃ Lyon ខណៈ មិនមានវត្តមាន Neymar

ក្រុម Paris Saint Germain បានបរាជ័យជាលើកទី២ ហើយក្នុង League1 រដូវកាលនេះ បន្ទាប់ពីត្រូវក្រុមជើងខ្លាំង Lyon យកឈ្នះក្នុងលទ្ធផល ២-១ យបមិញនេះ ស្របពេលដែលក្លិបអ្នកមានបារាំងមួយនេះ មិនមានវត្តមាន Neymar ឡើយក្នុងការប្រកួតនេះ។

ជាក់ស្តែងណាស់ ក្រុម Paris Saint Germain បានស្គាល់បរាជ័យក្នុងឆ្នាំថ្មី​នេះហើយ ក្រោមស្នាដៃក្រុម Lyon យប់មិញនេះ ២-១​។ ក្រុមម្ចាស់ផ្ទះ Lyon បានស៊ុតនាំមុខមុនតាំងពីនាទីទី២ ដែលរកបានដោយកីឡាករ Nabil Fekir ក៍ប៉ុន្តែ ត្រូវបានស៊ុតតាមស្មើមកវិញ ដោយកីឡាករ Layvin Kurzawa នៅនាទីទី៤៥ចុងម៉ោងនៃតង់ទី១។ យ៉ាងណាវិញ ពន្លឺនៃបរាជ័យរបស់ក្រុម Paris Saint Germain បានលេខចេញឡើង ក្រោយពីខ្សែការពារប្រេស៊ីល Daniel Alves ទទួលបានកាតក្រហមនៅនាទីទី៥៧ ។ ក្នុងនោះដែរ នៅនាទីទី៩០+៤ ទៅហើយនោះ ក្រុម Lyon បានធ្វើឲ្យ Paris Saint Germain រងនូវការឈឺចាប់ ដិយការស៊ុតរបស់កីឡាករ Memphis Depay ដែលជាការដណ្តើម៣ពិន្ទុ យ៉ាងប្រកៀកប្រកិតរបស់ក្រុម Lyon ។

ដូច្នេះហើយ ក្រុម​ Pari Saint Germain បានទទួលនូវការបរាជ័យជាលើកទី២ហើយ នៅ League1 ខណៈពេលដែលមិនមានវត្តនរបស់​ Neymar ក្នុងទីលានប្រកួត។

https://www.youtube.com/watch?v=Nee5bxJi_tA

មតិយោបល់