ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ដឹកជញ្ជូនឈើធ្នុងលោតឆ័ត្រ ត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋឋកិច្ចខេត្ត បង្ក្រាបបានភ្លាមៗ នៅស្រុកកូនមុំ

រតនគិរី:ឈើប្រណិតប្រភេទធ្នុងមួយរថយន្តសាំយ៉ុង អត់ស្លាកលេខដែលឈ្មួញមិនស្គាល់ឈ្មោះ ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តរតនគិរី តាមផ្លូវជាតិលេខ៧៨ ត្រូវបានសមត្តកិច្ចននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តរតនគិរី ពួនស្ទាក់ និងបង្ក្រាបបានភ្លាមៗ។

តាមការឲ្យដឹងពីលោក នូវ ដារ៉ា ប្រធានការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្តិតនៅក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ហើយម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

លោកបន្តទៀតថា មុននឹងឈានទៅធ្វើការបង្ក្រាបបាន រថយន្តដឹកឈើប្រណិតខាងលើនេះ ដោយសារការយកចិត្តទុកដាក់របស់កម្លាំងសមត្តកិច្ច និងសហការល្អជាមួយ ភ្នាក់ងារសំងាត់ក្នុងការទប់ស្កាត់ រាល់បទល្មើសផ្សេងៗជាពិសេសបទល្មើសព្រៃឈើ។

បច្ចុប្បន្នទាំងរថយន្ត និងឈើប្រណិតកម្លាំងសមត្ថកិច្ច បានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ព្រៃឈើ។ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើការរាប់ចំនួនឈើដែលបង្ក្រាបបានមុខកាត់ចម្រុះ សរុបទាំងអស់៩៤ដុំ ស្មើនឹង១.០១៥ ម៉ែត្រគូប៕

photo_2016-05-16_13-51-15 photo_2016-05-16_13-51-14 photo_2016-05-16_13-51-13 (2) photo_2016-05-16_13-51-13 photo_2016-05-16_13-51-12

មតិយោបល់