ការសន្យាឬ គំរាមរបស់ក្រុមអនាមិក Hacker បានក្លាយជាការពិតហើយ ជាមួយការដាក់ដំណើរការ រំខាន់ដល់គេហទំព័រ 2014 FIFA World Cup ដោយទង្វើនេះបានចាប់ផ្តើមការពីយប់មិញ នៅក្នុងប្រទេសប្រេស៊ីល ដោយធ្វើការ Hack នៅទូទាំងប្រទេស ។នេះបើយោងតាមការចុះផ្សាយកាលពីថ្ងៃទី ១៤ ខែ មិថុនា ម្សិលមិញ តាមរយៈគេហទំព័រ Reuters ។
ក្នុងសន្យាកន្លងមក ពូកគេ ថាសប្តាហ៍នេះ នឹង ធ្វើឲ្យចំនួនម្ចាស់ ឧបត្តម្ភ ដល់ 2014 FIFA World Cup ដកហូតការឧបត្តម្ភ ឬផ្សព្វផ្សាយ។ បើតាមការអះអាងរបស់ ពួកអនាមិក Hacker បានឲ្យដឹងថា ម្ចាស់ឧបត្តម្ភ ដែលស្ថិតនៅក្នុងបន្ទាត់វាយប្រហាររបស់ពួកគេមាន ក្រុមហ៊ុន Adidas, Budweiser, Coca-Cola Company និង Emirates Airline ហើយមកទល់នឹងពេលនេះ គេហទំព័រ ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ គឺ គេហទំព័រ ក្នុងប្រទេស ប្រេស៊ីលតែម្តង។
យុទ្ធនាការ #OpHackingCup របស់ក្រុមអនាមិក បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃពុធមកម្លេះ ក្នុងនោះមានគេហទំព័រ រដ្ឋាភិបាលជាច្រើន រងការវាយប្រហារ ឲ្យរបួសដុនដាប ជាបណ្តោះអាសន្ន។
លើសពីនេះទៅទៀត ក្រុមនេះ បានវាយប្រហារទៅលើ Hyundai Brazil សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ក្រសួងយុត្តិធម៌ របស់ប្រេស៊ីល គេហទំព័រយោធា នៅ ទីក្រុង សៅប៉ូឡូ ធនាគារ ប្រេស៊ីល និង គេហទំព័រ Africa.com.br ដោយប្រើ DDoS ឬសេវាកម្មចែកចាយ វាយប្រហារទៅលើគេហទំព័រទាំងនោះ ដែលជាប្រពន្ធរំខាន ធ្វើឲ្យគេហទំព័រគាំង ។
ក្នុងនោះដែរ ការវាយប្រហារនេះ នឹងបន្ថែមឥទ្ធិពលរបស់ខ្លួន នៅប៉ុន្មានសប្តាហ៍បន្ទាប់ទៀត ដែលធ្វើឲ្យ រដ្ឋាភិបាលប្រទេសប្រេស៊ីល និង គេហទំព័រ ដែលទាក់ទងដល់ការផ្សព្វផ្សាយការប្រកួត World Cup 2014 ឈឺក្បាល ដោយកំពុងរកវិធីទប់ស្កាត់ ការវាយប្រហារពីជន អនាមិក ។
Che Commodore ដែលត្រូវបានគេស្គាល់ថាជាអនាមិកវាយប្រហារលើអនឡាញ បានប្រាប់ដល់ Reuters នៅដើមសប្តាហ៍នេះថា “យើងមានគម្រោងវាយប្រហារ ទៅលើម្ចាស់ ឧបត្តម្ភកម្មវិធី ដល់ World Cup ” ។
ដូច្នេះតើវានឹងមានរឿងអ្វីបន្ត នៅថ្ងៃបន្ទាប់ ដូច្នោះ រឿងនេះមានតែ តាមដាន ជាមួយនឹង ជនអនាមិកវាយប្រហារតាមអនឡាញខាងលើតែប៉ុណ្ណោះ ៕
មតិយោបល់