ភ្នំពេញៈ ករណីរំលោភដ៏ព្រៃផ្សៃទៅលើកុមារីរូបនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមាន១ ខណ្ឌមានជ័យ ខណៈដែលម្តាយក្មេងស្រី មិននៅផ្ទះដោយជនសង្ស័យ បានប្រើប្រាស់ថ្នាំញៀន រួចក៏ឃើញក្មេងស្រីដើរកាត់បន្ទប់ ក៏បានអូសដៃក្មេងស្រីរងគ្រោះ ធ្វើសកម្មភាពចាប់រំលោភបានសម្រេច ក្រោយមកជនល្មោភកាមខាងលើនេះ បានគំរាមសម្លាប់ក្មេងស្រី បើហ៊ានយករឿងនេះទៅប្រាប់ម្តាយ។
តាមសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីម្តាយជនរងគ្រោះ ឃើញអាការៈកូនស្រីគាត់ចម្លែគ មានការឈឺចាប់ ដោយការដើរក្រធែកជើង ទើបសួរនាំកូនគាត់ ក៏បានដឹងថា ត្រូវបានចៅប្រុសរបស់ម្ចាស់បន្ទប់ជួល ចាប់រំលោភកូនគាត់ ទើបនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ម្តាយកុមារីរងគ្រោះ បាននាំកូនស្រីគាត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ឲ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ផង។
បច្ចុប្បន្នសមត្ថកិច្ច កំពុងតែស្រាវជ្រាវ និងធ្វើការចាប់ខ្លួនជនល្មោភកាមមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ៕


មតិយោបល់