កំពង់ឆ្នាំងៈ នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដឹកនាំដោយ លោក ឃុន គ្រីម មេបញ្ជាការ កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពីលោក សាក់ សារ៉ាង មេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងយោងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ង៉ែត មន ភេទប្រុសអាយុ ៥៥ឆ្នាំមុខរបរ(កសិករ)រស់នៅ ភូមិក្ដុលសែនជ័យ ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ចេង សុផល ភេទប្រុសអាយុ ៣៧ឆ្នាំមុខរបរ (ជាងកាត់សក់) រស់នៅភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធករណី(ហិង្សាដោយ ចេតនាមានស្ថានទំម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃកាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី។ដែលបានធ្វើសកម្មភាពយកដែកឆាបប្រវែង ០៣ស.ម ចាក់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត មន បណ្ដាលឱ្យរងរបួសត្រង់ដើមដៃខាងឆ្វេងនិងបាន យកកាំបិតផ្គាក់ប្រវែង៥០ស.ម កាប់បំផ្លាញម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតប្រមាណ ៥០% ដោយមូលហេតុដោយសារទំនាស់ពាក្យសំដី។
វត្ថុតាងចាប់យករួមមានកាបិតផ្គាក់ចំនួន០១ប្រវែង(៥០ ស.ម), ដែកឆាបចំនួន០១ប្រវែង (០៣ស.ម), ទូរសព្ទដៃចំនួន០១គឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីបន្តនីតិវិធី ៕
មតិយោបល់