តើសុភាពនារី និងសុភាពបុរសទាំងឡាយកំពុងតែត្រូវការរូបមន្តបណ្តុះសក់មែនទេ? ខ្ទឹមបារាំង គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលបញ្ហាដែលទាក់ទងទៅនឹងការលូតលាស់នៃសក់។ ទឹកខ្ទឹមបារាំង សម្បូរទៅដោយសារធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការជ្រុះសក់ និងជំរុញឲ្យសក់ដុះលូតលាស់លឿនបំផុត។ ម្យ៉ាងវិញទៀត ខ្ទឹមបារាំង ដែលអាចជួយបង្កើនចលនាឈាមរត់បញ្ចូនសារធាតុចិញ្ចឹម និងអាហារបំប៉ន ទៅកាន់ស្បែកក្បាល ព្រមទាំងឬសសក់។
ជាពិសេសប្រសិនបើវាបានលាយបញ្ចូលគ្នាជាមួយទឹកឃ្មុំ គឺកាន់តែមានសមត្ថភាពអស្ចារ្យក្នុងការថែសុខភាពស្បែកក្បាល និងសរសៃសក់ ឲ្យជៀសផុតពីបញ្ហាផ្សេងៗ។
ធាតុផ្សំ៖
ទឹកខ្ទឹមបារាំង ២ស្លាបព្រាបាយ
ទឹកឃ្មុំ កន្លះស្លាបព្រាបាយ
របៀបអនុវត្តៈ
១.លាយធាតុផ្សំទាំងពីរមុខនេះរហូតទាល់តែក្លាយជាល្បាយសាច់មួយ។
២.អនុវត្តល្បាយនេះ នៅលើស្បែកក្បាលនឹងម៉ាស្សាថ្នមៗពីរបីនាទី។
៣.រងចាំឲ្យល្បាយធ្វើសកម្មភាពជ្រាបចូលស្បែកក្បាល និងសរសៃសក់រយៈពេល ១ម៉ោងមុនពេលសម្អាតចេញ។
ដើម្បីជំរុញដល់ការលូតលាស់នៃសក់ អ្នកគួរតែព្យាបាយាមអនុវត្តដូចខាងលើនេះឲ្យបាន ៣ដងក្នុងមួយសប្តាហ៍៕
ប្រភព៖ boldsky
មតិយោបល់