ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ខឹងប្តីយកទូរសព្ទប្រើ ផ្តាច់ជីវិត បន្សល់ទុកកូនស្រី៣នាក់..

កំពង់ធំៈ លោកអនុសេនីយ៍ត្រី ស៊ឹម ពិសិទ្ធ នាយរងប៉ុស្តិ៍ស្រយ៉ូវ បានប្រាប់ Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពស្រ្តីម្នាក់ ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ជុក សុភី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិសង្កាត់កើតហេតុ។ មានប្តីឈ្មោះ ឃិន សារី អាយុ៤៤ឆ្នាំ។

លោកនាយរងប៉ុស្តិ៍ស្រយ៉ូវ បានបញ្ជាក់ពីមូលហេតុ ដោយសារជនរងគ្រោះ តូចចិត្តខឹងនឹងប្តី យកទូរសព្ទរបស់ខ្លួនមកប្រើ ក៏កើតមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយប្តីរបស់នាងក៏ឲ្យទូរសព្ទនោះមកនាងវិញ ហើយចុះពីលើផ្ទះដើរទៅផឹកស្រា រួចក៏ត្រលប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធបានយកស្បង់លោកទៅចង.កសម្លាប់ខ្លួននឹងធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនស្រីទាំង៣នាក់។

ចំពោះសាកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់