ព័ត៌មានជាតិ

រថយន្ដហ៊ីយ៉ាន់ដាយ បុករម៉ក់កង់បីខ្ទាតទៅបុកនឹងបង្គោលថ្មសញ្ញាចរាចរណ៍បុរសម្នាក់របួសធ្ងន់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បើកបុករម៉ក់កង់បី បណ្តាលឲ្យខ្ទាតទៅបុកនឹងបង្គោលថ្មសញ្ញាចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៥០នាទី នៅចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតនៅភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ខាងមុខ ភ្នំពេញ 3T-2634 ផ្លាកលេខពីក្រោយភ្នំពេញ 4A-2371 បើកបរដោយឈ្មោះ រិទ្ធ រតនា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បើកបរទិសដៅភ្នំពេញ ទៅអ្នកលឿង ចំណែកម៉ូតូអូសរម៉ក់កង់បី គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆែ ចនូ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ទិសដៅភ្នំពេញ ទៅអ្នកលឿង លុះមកដល់ចំណុចខាងលើរថយន្ដបានបើបុករម៉កពីក្រោយបណ្ដាល ឲ្យរម៉ក់ខ្ទាតទៅបុកនឹងបង្គោលសញ្ញាទិសដៅចរាចរណ៏ផ្លូវជាតិបណ្តាលឲ្យអ្នកបើករម៉ក់ ផ្លោងទៅបុកនឹងបង្គោលថ្មរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញ បានចុះដល់ចំណុចកើតហេតុ ដើម្បីធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុកអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់