ព្រៃវែងៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤៥នាទីព្រឹក មានករណីបុរសម្នាក់សាកអាគុយមិនប្រយ័ត្ន បណ្តាលឲ្យឆក់ចរន្តអគ្គិសនីស្លាប់ នៅត្រង់ផ្ទះរបស់ឈ្មោះ យ៉ាន យ៉ាត ភូមិ ចចកទី២ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ជួប ប៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបាន ចុះមកធ្វើកោសល្យវិច័យលើសព រួចប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់