ព័ត៌មានជាតិ

ចេះតែពោលថា ពិបាកចិត្តរឿងឪពុកម្ដាយប្រាប់យាយព្រឹកឡើងបើកទ្វារទៅផ្អើលតែម្ដង

បាត់ដំបង: កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មានករណីចង.ក ស្ថិតក្នុងក្រុម៦ ភូមិអណ្អើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ លី តាប៊ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានក្រុមកម្លាំងជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យឃើញស្លាកស្នាមលើខ្លួនសាកសពមាន៖
-ស្នាមជាំទ្រុឌជុំវិញពីមុខក ១កន្លែង
-ប្រដាប់ភេទមានទឹករំអិល។

យោងតាមការបំភ្លឺពីឈ្មោះ នូវ ស៊ត ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរចាំផ្ទះ ទីលំនៅភូមិឃុំកើតហេតុខាងលើ ជាយាយជនរងគ្រោះ
បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទៅរកស៊ីនៅប្រទេសថៃ ជាមួយឪពុកម្តាយរបស់វាយូរខែហើយទើបតែត្រទ្បប់មកផ្ទះបាន ៣ថ្ងៃ វាតែងពោលថា វាពិបាក និងឪពុករបស់វាណាស់ មិនខំជួយរកលុយទេ គិតតែពីផឹកស្រាហើយរករឿងម៉ែវាថា បើខ្ញុំស្លាប់ទៅយាយធ្វើបុណ្យខ្ញុំផង ខ្លួនបានប្រាប់ថា ចៅកុំគិតខ្លីធ្វើអ្វីផ្តេសផ្តាស់ វាក៏លាទៅដេកនៅផ្ទះរបស់វា ដែលដេករៀងរាល់យប់តែម្នាក់ឯង នៅចម្ងាយប្រមាណ១០០ម៉ែត្រ នៅម៉ោង ៤ទៀបភ្លឺជនរងគ្រោះបានដើរទៅផ្ទះរបស់ខ្លួនស្រែកហៅ ខ្លួននិយាយបានពីបីម៉ាត់ ក៏ដើរចេញបាត់ទៅ។
លុះម៉ោង៥ទៀបបភ្លឺគាត់បានដើរទៅហៅជនរងគ្រោះ តែមិនឮឆ្លើយ រួចក៏ច្រានទ្វារចូលទៅឃើញជនរងគ្រោះចងក និងខ្សែភ្លើងពណ៌ខ្មៅភ្ជាប់ទៅ និងឈើឃ្នាបបណ្តោយផ្ទះស្លាប់បាត់ទៅហើយ។

បន្ទាប់ពីធ្វើកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយចងក (ធ្វើអត្តឃាត) សពប្រគល់ឲ្យយាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់