ព័ត៌មានជាតិ

ហួសចិត្ត! ប្រើល្បិចកុហកនាង រួចឌុបចូលក្នុងព្រៃរំលោភបានសម្រេច…

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចទៅលើនារីរោងចក្រម្នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងព្រៃផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហុន ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ថន ប៊ុណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរញ៉ូស្តារ ជួលបន្ទប់ស្នាក់នៅ ក្បែររោងចក្រ។ ចំណែកនារីរងគ្រោះមានអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងស្នាក់នៅផ្ទះជួលដូចជនសង្ស័យ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបាននិយាយកុហកដោយប្រាប់ថា ប្រពន្ធរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្ពានទឹកសាប ក៏សុំរូបនាងជួយទៅមើលជាមួយខ្លួនផង ក្នុងពេលនោះជនរងគ្រោះ ក៏បានឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ ស្រាប់តែឌុបនាងចូលទៅក្នុងព្រៃផ្លូវចូលទៅក្បាលឆាយ ហើយធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច បន្ទាប់មកក៏បានឌុបរូបនាងត្រឡប់មកបន្ទប់ជួលវិញ។

ក្រោយមករូបនាងក៏បានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច ហើយនាំសមត្ថកិច្ចទៅចង្អុលមុខចាប់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង៕

មតិយោបល់