ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកបុកបង្គោលភ្លើងទាំងកម្រោល បាក់អស់១ដើមទាំងថ្ងៃ

ភ្នំពេញៈ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់ដួលរាបស្មើដី កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR 6538 បើកបរដោយបុរសម្នាក់ដឹងកង់ឡាន ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឡើងលើខឿនផ្លូវបុកបង្គោលភ្លើងបណ្តាលឲ្យបាក់ដួលរាបស្មើដល់ដីកល់រថយន្តជាប់ទៅមុខលែងរួច តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីមកស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
https://youtu.be/9EjzAJwQEn4

មតិយោបល់