ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌមានជ័យសហការ ជាមួយនគរបាលស្ទឹងមានជយ័១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទាក់ទងនឹងសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ក្រោយពេលម្តាយក្មេងស្រីរងគ្រោះ បានដឹងថា ជនអគតិខាងលើ បានចាប់រំលោភកូនស្រីរបស់គាត់បានសម្រេច រូបគាត់ក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដោយមានការជួយជ្រុមជ្រែងពីអង្គការ CPU ផងដែរ
បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួចមក ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៏ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យលោកអនុសេនីយ៏ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ដែលជនសង្ស័យធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើប្រាកដមែន ដោយសារតែរូបគេប្រើប្រាស់ថ្នាំញៀន ហើយមានអារម្មណ៏ផ្លូវភេទ។
ប្រភពដដែលបានបន្ថែមថា ជនសង្ស័យមានឈ្មោះ យុន ចាន់ឧសភា អាយុ២៧ ឆ្នាំមុខរបរមិនពិតប្រាកដ
បច្ចុប្បន្ន ត្រូវបានញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់