ទីលានបាល់ទាត់របស់ក្លិបអាសុីអឺរ៉ុប យូណាយធីត បានកំពុងតែសាងសង់យ៉ាងប្រញាប់ប្រញាល់ ដើម្បីឲ្យរួចស្រេចមុនការប្រកួតលីគកំពូលកម្ពុជាមកដល់ នាដើមខែមិនា ពេលនេះកន្លែងអង្គុយទស្សនាធ្វើបាន ៤០% ហើយ។
យោងតាមសម្តីលោក សុក វាសនា ដែលជាគ្រូបង្គោលរបស់ក្រុមនៃសកលវិទ្យាល័យមួយនេះបាននោយាយថា៖ «យើងនឹងព្យាយាមធ្វើវាឲ្យរួចរាល់ ប៉ុន្តែអាចខកខានធ្វើជាម្ចាស់ផ្ទះ ត្រឹមសប្តាហ៍ទី២ ឫទី៣ ដែលយើងត្រូវប្រកួតនៅក្រៅដីសិន។ នៅសប្តាហ៍ទី១ ក្នុងលីគ អាសុីអឺរ៉ុប ត្រូវប៉ះ បឹងកេត អ្វីដែលពិបាកគឺបឹងកេត កំពុងគ្មានទីលានដែរ ដូច្នេះយើងនឹងស្នើសុំខាងសហព័ន្ធជួយដោះស្រាយបញ្ហានេះ។ សម្រាប់កន្លែងអង្គុយទស្សនាកំពុងសាងសង់នៅឡើយ ហើយទីលានគឺអាចប្រើប្រាស់បាន តែយើងត្រូវមានលក្ខណៈគ្រាប់គ្រាន់អស់សិនទើបអាចធ្វើជាម្ចាស់ផ្ទះបាន»។
សូមបញ្ជាក់ថា ទីលានដែលស្ថិតនៅស្វាយជ្រុំនេះ កំពុងតែសាងសង់កន្លែងអង្គុយទស្សនា នឹងបន្ទប់ផ្លាស់សំលៀកបំពាក់ ដើម្បីតម្រូវតាមស្តង់ដារបស់សហព័ន្ធបាល់ទាត់កម្ពុជា៕
មតិយោបល់