ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានកាន់រូបថត១សន្លឹក មកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីសុំកាអន្តរាគមន៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់កូនប្រុសរយៈពេល៣ថ្ងៃមិនដឹងទៅណា។
ក្មេងប្រុសដែលបាត់ខ្លួននោះមានឈ្មោះ ហុង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាសិស្សរៀនថ្នាក់ទី៩ នៃសាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាម្តាយធំ នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឪពុកឈ្មោះ ឃុន គឹមសុង អាយុ៥៥ឆ្នាំ មុខរបររត់កង់បី មានស្រុកកំណើតនៅ ភូមិដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបកស្រាយបុរសជាឪពុកបានឲ្យដឹងថា កូនរបស់គាត់បានបាត់ចេញពីផ្ទះកាលពីល្ងាចថ្ងៃអាទិត្យមកម្ល៉េះមិនដឹងថាទៅណា ហើយគាត់បានតាមរកគ្រប់ទីកន្លែង តែនៅមិនឃើញរហូតមកដល់ព្រឹកថ្ងៃទី២៣ ទើបរូបគាត់កាន់រូបថត១សន្លឹក ធ្វើដំណើរមកប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសុំការអន្តរាគមន៍។
រូបគាត់បានសូមណូមពរដល់បងប្អូនដែលបានឃើញពិនភាគដូចនៅក្នងរូបថតសូមមេត្តាផ្តល់ដំណឹងមករូបគាត់ផង៕
https://youtu.be/NyXlwhiq4MQ
មតិយោបល់