ព័ត៌មានជាតិ

ប្រជាការពារនិងបក្ខពួកចំនួន០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទសមគំនិតក្នុងអំពើលួច

ភ្នំពេញ: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទសមគំនិតក្នុងអំពើលួច (សម្ភារ:) នៅចំណុចមុខផ្ទះ១៤z ផ្លូវលេខ ២០៧ ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃ០៥.០៨. ២០២១ វេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ។

ជនសង្ស័យចំនួន០៣នាក់៖
១- ឈ្មោះ គាត ពិសិដ្ឋ ហៅសិដ្ឋតូច ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ: គ្មាន (ប្រើប្រាស់ថ្នាំញៀន) ។ ២- ឈ្មោះ គឹម វណ្ឌី ហៅវណ្ឌី ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២០៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មុខរបរ: ប្រជាការពារ ។ (ប្រើប្រាស់ថ្នាំញៀន) ។ ៣-ឈ្មោះ ទួន ផាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខបេតុង សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ មុខរបរ: កម្មករផ្សារដើមគរ ។

វត្ថុតាងដកហូត៖ -តុឈើចំនួន០១, គ្រែឈើចំនួន០១,ហ្គីតាក្នុងស្រោមចំនួន០១,ក្បាលកុំព្យូទ័រចំនួន០១ គ្រឿងម៉ាកឌែល (ក្នុងបន្ទប់ដេករបស់ឈ្មោះ គឹម វណ្ឌដា) ធុងសាំងចំនួ ន០១ ពណ៌ក្រហម និងកាងរថយន្ដចំនួន០២ ពណ៌ស និងពណ៌ខ្មៅ (នៅមុខផ្ទះ) រនូតគ្រែចំនួ ន ២៣ដើម,ទ្វារដែកចំនួ ន០១,ទ្វារឈើចំនួន០១ និងកញ្ចក់ពណ៌ខ្មៅមួយផ្ទាំ (នៅមុខឃ្លាំងក្បែរផ្ទះជនសង្ស័យ) ជារបស់ជរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់